/ / /

រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាឃុំ នឹងកិច្ចប្រជុំកិច្ចការនារី នឹងកុមារឃុំ ប្រចាំខែមីនា ឆ្នាំ២០២០

ថ្ងៃទី២៥ខែមីនា ឆ្នាំ២០២០រដ្ឋបាលឃុំកោះស្ដេច បានរៀបចំកិច្ចប្រជុំ គ ក ន ក នឹងប្រជុំក្រុមប្រឹក្សាឃុំប្រចាំខែមីនា ឆ្នាំ២០២០ នឹងមានការចូលរួមពីលោក យ៉ាង រិទ្ធីរ៉ា ប្រធានការិយាល័យផែនការ នឹងគាំទ្រឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយប៉ុស្ដិ៍កោះស្ដេច លោក ស្មៀនឃុំ លោកមេភូមិទាំងបី នាយិកាសាលាបឋម តំណាងគ្រូមត្តេយ្យ នឹងលោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច ក្រោយពីប្រជុំចប់បានប្រកាសទទួលស្គាល់ លោក បាង វុទ្ធ ជាអនុភូមិ នឹង លោក កែវ កាន់រ៉េត ជាជំនួយការភូមិពាមកាយ នឹងបានផ្សព្វផ្សាយពីជម្ងឺកូវីធ19(កូរ៉ូណា)) ដល់សមាជិកក្រុមប្រឹក្សាឃុំ នឹងលោកមេភូមិទាំងបី អោយយកចិត្តទុកដាក់ខ្ពស់ នឹងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានទូលំទូលាយ នឹងជាពិសេសយកចិត្តទុកដាក់ចំពោះអ្នកចំណូលថ្មី ដែលធ្លាប់រស់នៅតំបន់ដែលផ្ទុះជម្ងឺ

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក ចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក និងលោក អន មករា ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស អញ្ជើញចូលរួម កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្ត្រក្នុងការប្រមូលទិន្នន័យ និងព័ត៌មាន អត្តសញ្ញាណសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូររៀបចំ ផ្តល់ប្រាក់សោធននិវត្តន៍ជូនដល់សមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលបាន ជាប់ឆ្នោត និងបំពេញការងារលើសពី ៣អាណត្តិឡើង

  • រដ្ឋបាលស្រុកស្រែអំបិល/
    19/06/2026

    លោក ហុង ប្រុស  អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំកិច្ចប្រជុំ ពិភាក្សាពិនិត្យលើការផ្ទេរសិទ្ធិដីធ្លី ០១កន្លែងស្ថិតនៅ ភូមិតានី ឃុំជីខលើ

  • មន្ទីរកិច្ចការនារី/
    19/06/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរ និងក្រុមការងារមន្ទីរកិច្ចការនារីខេត្ត សហការជាមួយមន្ទីរសង្គមកិច្ច ខេត្ត មេភូមិ ជំនួយការភូមិ អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ សង្កាត់ដងទង់ បានសម្របសម្រួលជួយ ដល់កុមារីរងគ្រោះ (ពិនិត្យសុខភាព នៅមន្ទីរពេទ្យខេត្ត ផ្តល់សម្ភារសិក្សា កង់ សម្រាប់ជិះទៅរៀន)

  • ហេង គីមឆន/
    19/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួប ឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនជេតស៍គ្រុប ដើម្បីពិភាក្សាការងារមួយចំនួន

  • រដ្ឋបាលស្រុកបូទុមសាគរ/
    19/06/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល សាលាស្រុកបូទុមសាគរ និងលោក យីង វណ្ណឌី ប្រធានកាល័យគ្រប់គ្រងធនធានមនុស្សបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ បែបបទ និងវិធីសាស្រ្តក្នុងការប្រមូលទិន្នន័យសមាជិកក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់អាណត្តិសម្រាប់ការគិតគូរៀបចំផ្ដល់ប្រាក់សោធននិវត្តន៍ ជូនដល់សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិដែលបានជាប់ឆ្នោតនិងបំពេញការងារចាប់ពី ៣ អាណត្តិឡើង

  • ហេង គីមឆន/
    19/06/2026

    លោក អ៊ួង សំអឿន ប្រធានផ្នែក និងលោក ពេជ្រ បញ្ញាវុធ អនុប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រ នៅស្រុកបូទុមសាគរ និងស្រុកស្រែអំបិល ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ១២ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត