ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០២៣
សមាសភាពចូលរួម៖ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន អនុប្រធានការិយាល័យ មន្ត្រីការិយាល័យរដ្ឋបាលនិងបុគ្គលិក មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ មន្ត្រីការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ មន្ត្រីការិយាល័យនិយ័តកម្មសុខាភិបាល មន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង២
គោលបំណង
-លើកយកសកម្មភាពដែលបានអនុវត្តកន្លងមក បង្ហាញជូនថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ (ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងការផ្ដល់អនុសាសន៍ ដំណោះស្រាយ)
ធ្វើនៅសាលាប្រជុំមន្ទីរសុខាភិបាលខេត្ត
ព្រឹកថ្ងៃចន្ទ ១២ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣
August 28, 2023