រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំកោះស្ដេចបានបើកកិច្ចប្រជុំសាមញ្ញលេីកទី១៥ ឆ្នាំទី២​ អាណត្តិទី៥ ប្រចាំខែសីហាឆ្នាំ២០២៣

រដ្ឋបាលឃុំកោះស្ដេច

រដ្ឋបាលឃុំកោះស្ដេច បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៥ ឆ្នាំទី២ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក ស៊ន ស្រិញ ជំទប់ទី១ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី១៤ ឆ្នាំទី២​ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែ​ សីហា
៣.របាយការណ៍​ដែលនៅសេសសល់របស់ក្រុមប្រឹក្សាឃុំ​ ប៉ុស្តិ៍រដ្ឋបាល​ និងមេភូមិ
៤.របាយការណ៍​សហគមន៍នេសាទសម្រស់កោះស្ដេច
៥.ប្រកាសទទួលស្គាល់សមាសភាពលោក​ កែវ​ កាន់រ៉េត​ ជាអនុភូមិពាមកាយ​ និងលោកស្រី​ គុត​ ស៊ីនី​ ជាជំនួយការភូមិពាមកាយ
៦.បញ្ហាប្រឈម និងដំណោះស្រាយ
៧.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ​ ប្រធានសហគមន៍នេសាទ​ លោកមេភូមិទាំងបី និងជំនួយការឃុំទាំងពីរ​ ។

ថ្ងៃចន្ទ ១២កេីត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង