លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទូកនេសាទ ០១គ្រឿង ជូនដល់គ្រួសារប្រជានេសាទក្រីក្រ និងការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារផ្សេងទៀត ស្ថិតនៅសហគមន៍ខ្មែរឥស្លាមក្នុងភូមិទួលគគីរលើ ដែលឧបត្ថម្ភដោយអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍។
ថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣