លោក សាង ស៊ីណេត អភិបាលរងស្រុក និងជាប្រធានលេខាធិការដ្ឋានបានដឹកនាំលេខាធិការត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថភាព នៅតាមបណ្ដាឃុំទូទាំងស្រុកបូទុមសាគរបានបើកកិច្ចប្រជុំដែលមានរបៀបវរៈដូចខាងក្រោម៖ ១. កិច្ចប្រជុំបូកសរុបលទ្ធផល នៃការចាត់តាំងអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថភាព ប្រចាំខែសីហាឆ្នាំ២០២៣២.កិច្ចប្រជុំស្ដីពីលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពស្រុកប្រចាំខែសីហា ឆ្នាំ២០២៣ និងលើកទិសដៅការងារអនុវត្តបន្តរប្រចាំខែ កញ្ញា ឆ្នាំ២០២៣ , ៣-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីលោក នាយក នាយករងរដ្ឋបាលស្រុកបូទុមសាគរលោកមេឃុំទាំងបួន លោកមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកនាយកឧទ្យានជាតិបូទុមសាគរ លោកនាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង និងលោកនាយកដែនជម្រកសត្វព្រៃតាតៃ នៅសាលប្រជុំ(ខ) សាលាស្រុកបូទុមសាគរ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
==============
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល
August 24, 2023
វេលាម៉ោង ០២:០០ នាទី រសៀល















