តាតៃក្រោម,ថ្ងៃព្រហស្បតិ៍ ៨ កើត ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣យោងតាមការចាត់តាំងរបស់ លោកអ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម លោក ហួន ណាក់ ជំទប់ទី២ឃុំ បានជូនគ្រួសាររងគ្រោះ បាក់ឆ្អឹងភ្លៅ ដោយសារគ្រោះថ្នាក់ចារាចរណ៍ ឈ្មោះ ផន ស្រីពៅ ភេទស្រី ទីលំនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ទៅជួបពិគ្រោះជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង។ ជាលទ្ធផលគ្រូពេទ្យ តម្រូវឱ្យជនរងគ្រោះទៅភ្នំពេញ ដេីម្បីធ្វេីការវះកាត់តម្រង់ឆ្អឹងទេីបអាចដេីរវិញបាន។ លោកគ្រូពេទ្យ បានជំរុញឲ្យគ្រួសារជនរងគ្រោះ មានការយកចិត្តទុកដាក់ខ្ពស់ ជៀសវាងជនរងគ្រោះអាចក្លាយជាជនពិការភាពនាពេលអនាគត ព្រោះឆ្អឹងមានការបាក់ ហើយមុខដំណរនៅឆ្លាស់គ្នា បេីទុកយូរ ព្យាបាលពុំទានពេលវេលា អាចមានដំបៅពីក្មុងដោយសារការទ្រទំងន់។