/

សារលិខិតជូនពរ ឯកឧត្តម ហេង សួរ ចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:

ក្នុងឱកាសដែល ឯកឧត្តម ហេង សួរ ចូលកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:

ខ្ញុំបាទ យក់ សង្វាត ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តកោះកុង សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក សូមប្រោសប្រទានសព្ទសាធុការពរ បវរថ្លៃថ្លា សិរីសួស្តី ជ័យមង្គល មហាប្រសើរជូនចំពោះ ឯកឧត្តមនិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមឱ្យសមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ជុន្មាយុយឺនយូ និងសម្រេចជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្ដដឹកនាំ កសាង និងអភិវឌ្ឍក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ឆ្លៀតឱកាសដ៏ឧត្តុងឧត្តមក្រៃលែងនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តមនិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/05/2026

    សារថ្វាយព្រះពរ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ​ក្រុមគ្រួសារនៃសពឯកឧត្ដម ហ៊ាន រចនា សមាជិកក្រុមប្រឹក្សាខេត្តប៉ែលិន

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវ ចន យឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលបានបាត់បង់ស្វាមីជាទីគោរពស្រឡាញ់

  • ហេង គីមឆន/
    21/04/2026

    ក្រុមប្រឹក្សាខេត្តកោះកុង សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ដែលបានបាត់បង់ភរិយាជាទីគោរពស្រឡាញ់

  • ហេង គីមឆន/
    20/04/2026

    ឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហាន ទូទាំងកងឯកភាពតំបន់ប្រតិបត្តិការសឹករងកោះកុង ក្រាបបង្គំទូលថ្វាយព្រះពរ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    18/04/2026

    ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរពជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់​ និងស្វាមី សូមព្រះបរមរាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​​បួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សា​ព្រះរាជាណា​ចក្រ​​​កម្ពុជា ទេវតាថែរក្សាព្រះមហាសេតច្ឆត្ត ព្រះបារមី​ នៃ​ដួងវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរគ្រប់ព្រះអង្គ ជាពិសេស​ដួង​វិញ្ញាណ​ក្ខន្ធ​ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” សូមតាម​ជួយ​បីបាច់​ថែរក្សា ការពារ និងប្រោសប្រទាន​ព្រះ​រាជ​សព្ទ​សាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ​ មហាប្រសើរ​គ្រប់​ប្រការ​ថ្វាយ ព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង​​ ជាទីគោរពសក្ការៈ​ដ៏ខ្ពង់​ខ្ពស់​បំផុត សូម​ព្រះអង្គ​ទទួលបានភាពជោគជ័យក្នុងការវះកាត់ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរ ចៀសចាកឆ្ងាយពីព្រះរោគាព្យាធិ​នានា​ ​និងសូមព្រះអង្គ​ទ្រង់ប្រកប​​ដោយ​​ពុទ្ធ​ពរ​ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បី​បន្ត​គង់​ប្រ​ថាប់នៅ​ជា​ម្លប់​ដ៏​​ត្រ​ជាក់ត្រជុំ ចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង ដល់​ប្រជានុរាស្ត្រ​ពព្រះអង្គជានិច្ចនិរន្ត។