រាជរដ្ឋាភិបាលបានឲ្យដំណើរការនូវគេហទំព័រថ្មីមួយ https://covid19-map.cdcmoh.gov.kh សម្រាប់ប្រជាជនតាមដាន និងស្វែងយល់អំពីករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
គេហទំព័រនេះ បង្ហាញពីទិន្នន័យជាផែនទី បច្ចុប្បន្នភាពករណីឆ្លងជំងឺ ករណីអ្នកផ្ទុកជំងឺ អ្នកជាសះស្បើយ និងសារអប់រំអំពីជំងឺកូវីដ-១៩ ផងដែរ។