ថ្ងៃពុធ ០៧ កើត ខែ ស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ២:០០នាទីលោកស្រី លិ ឡាំង ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៥ ឆ្នាំ២០២៣របស់ក្រុមប្រឹក្សាឃុំកោះកាពិ ដែលសមាសភាពចូលរួមមាន ៖
លោក ពុទ្ធិ សែន សមាជិកក្រុមប្រឹក្សាស្រុកកោះកុង សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកចំនុចឡាំដាំ មេភូមិ១ ភូមិ២ និងមេភូមិកោះស្រឡៅ នៃឃុំកោះកាពិ ប្រធានសហគមន៍ទាំង២ និងនាយកសាលា សរុបចំនួន ២០ នាក់ ស្រី ០១នាក់ នៅសាលាឃុំកោះកាពិ ៕