រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក យ៉ាក ខឿន ជំទប់ទីមួយឃុំឫស្សីជ្រុំ និងលោក វ៉ន វ៉េត សមាជិកភូមិត្រពាំងឈើត្រាវ បានចុះពិនិត្យការចាក់អាចម៍ដីលុបក្រលុក តាមផ្លូវ ដែលពិបាកធ្វើដំណើរ(នៅ ចំណុចកោះខ្យាង)

ដោយមានការចង្អុលបង្ហាញពីលោក ផង់ សុផាន់ណា មេឃុំឃុំឬស្សីជ្រុំ លោក យ៉ាក ខឿន ជំទប់ទីមួយឃុំ និងលោក វ៉ន វ៉េត សមាជិកភូមិត្រពាំងឈើត្រាវ បានចុះពិនិត្យការចាក់អាចម៍ដីលុបក្រលុក តាមផ្លូវ ដែលពិបាកធ្វើដំណើរ(នៅ ចំណុចកោះខ្យាង) ចំនួន12ឡាន ដែមានការឧបត្ថម្ភថវិកាពីលោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ និងបងប្អូនប្រជាពលរដ្ឋរស់នៅចំណុចកោះខ្យាង និងអ្នកមានដីចំការនៅទីនោះមូលហេតុ ដោយសារទឹកភ្លៀងហូរច្រោះ ខ្លាំងបណ្ដាលអោយខូចផ្លូវធ្វើឲ្យប្រជាពលរដ្ឋ សិស្សានុសិស្ស ពិបាកធ្វើដំណើរ និងងាយស្រួលដឹកកសិផលទៅកាន់ទីផ្សារ។

ថ្ងៃ ពុធ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង