/ / / / /

រដ្ឋបាលខេត្តកោះកុង សូមចូលរួមអបអរសាទរចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋសភា

រដ្ឋបាលខេត្តកោះកុង សូមចូលរួមអបអរសាទរចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ បានបោះឆ្នោតជ្រើសតាំង ជាប្រធានរដ្ឋសភា។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាប្រកបដោយអត្ថន័យជ្រាលជ្រៅ និងក្តីមោទនភាព យ៉ាងក្រៃលែងនេះ ក្នុងនាមរដ្ឋបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងគាំទ្រដោយស្មោះចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ដែលត្រូវបានសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានបោះឆ្នោតជ្រើសតាំង លោកជំទាវ កិត្តិសង្គហបណ្ឌិត ជាប្រធានរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/10/2026

    លោកឧត្តមសេនីយ៍ត្រី មាស អេលីន ស្នងការរង ផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៦ របស់ក្រុមពត៌មានទាន់ហេតុការណ៍(HOTLINE) ជាមួយជនបរទេស ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    01/10/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ដឹកនាំកិច្ចប្រជុំ ពិភាក្សា អំពីបញ្ហាព្រំប្រទល់រដ្ឋបាលឃុំជីផាត ស្រុកថ្មបាំង និងឃុំជីខលើ ស្រុកស្រែអំបិល

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    01/10/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    01/10/2026

    ប្រកាស ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧

  • ហេង គីមឆន/
    01/10/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅ​កម្ពុជា

  • ហេង គីមឆន/
    01/10/2026

    លោក ទៀ សុរ:ឆ័យ អភិបាលស្តីទីខេត្តកោះកុង បានអញ្ជើញចុះពិនិត្យសកម្មភាពនៅទីតាំងចែកពាក្យសូមចូលបំពេញកាតព្វកិច្ចយោធា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងខេមរភូមិន្ទ ខេត្តកោះកុង