/ / /

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារមន្ទីរ ចុះរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការប្រមូលចងក្រងបញ្ជីបុគ្គល ឬ គ្រួសារមានសមាជិកបម្រើការងារសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ដើម្បីសម្ភាសន៍ផ្តល់បណ្ណសមធម៌ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។​

ថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត បានដឹកនាំក្រុមការងារបច្ចេកទេសមន្ទីរ ចុះរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពីការប្រមូលចងក្រងបញ្ជីបុគ្គល ឬ គ្រួសារមានសមាជិកបម្រើការងារសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាព ដើម្បីសម្ភាសន៍ផ្តល់បណ្ណសមធម៌ នៅសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលមានសមាសភាពអញ្ជើញចូលរួម៖

-ក្រុមការងារបច្ចេកទេសមន្ទីរផែនការខេត្ត

-លោកចៅសង្កាត់

-សមាជិកក្រុមប្រឹក្សាសង្កាត់

-អ្នកទទួលបន្ទុកប្រើប្រាស់តាប្លេត

-លោកមេភូមិទាំង៤

-ប្រធានក្រុមបណ្តាញជនរងគ្រោះ សរុប ១៥ នាក់ ស្រី ០២នាក់

ក. និយមន័យ៖

-គ្រួសារសម្រាប់អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សំដៅដល់ “មនុស្សមួយក្រុមដែលហូបបាយឆ្នាំងតែមួយ និងចំណាយលើម្ហូបអាហារ ឬជីវភាពរស់នៅរួមជាមួយគ្នា។ គ្រួសារអាចរាប់បញ្ចូលទាំងបុគ្គល (នៅលីវ ពោះម៉ាយ/មេម៉ាយ) ឬក្រុមមនុស្សដែលរស់នៅជាមួយគ្នា ឬរស់នៅផ្សេងគ្នា ចាប់ពី២នាក់ឡើងទៅ (អាចជាសាច់ញាតិ ឬមិនមែនជាសាច់ញាតិ) អាចរាប់ជាសមាជិកគ្រួសារបានលុះត្រាតែរស់នៅជាប្រចាំក្នុងគ្រួសារ ឬទើបអវត្តមានពីគ្រួសារតិចជាង៦ខែ។ ក្នុងករណីប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋចំណាកស្រុក ឬផ្លាស់មករស់នៅក្នុងភូមិជាអចិន្ត្រៃយ៍ដែលមេភូមិមិនទាន់បានចុះឈ្មោះ។

-បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធសំដៅដល់ “បុគ្គលដែលបម្រើការងារក្នុងវិស័យកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្ត្រីដែលបម្រើការងារ នៅតាមរង្គសាល ឌីស្លូតែក ខារ៉ាអូខេ បៀរហ្គាឌិន កន្លែងម៉ាស្សា និងស្ប៉ា ដែលធ្វើការទទួលបានប្រាក់កម្រៃ តែមិនមែនជាប្រាក់បៀវត្ស។

ខ.ក្រុមការងារបានកំណត់កាលបរិច្ឆេទ ស្រង់បញ្ជីបុគ្គល ឬគ្រួសារមានសមាជិកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានការលំបាកផ្នែកជីវភាពដែលមិនទាន់មានបណ្ណ សមធម៌ មេភូមិ និងក្រុមការងារអត្តសញ្ញណគ្រួសារក្រីក្រឃុំ/សង្កាត់ ត្រូវសហការជាមួយក្រុមបណ្តាញ (អង្គការសង្គមស៊ីវិលដែលធ្វើការផ្ទាល់នៅសហគមន៍) និងភាគីពាក់ព័ន្ធ រៀបចំបញ្ជីក្រុមគោលដៅ និងសម្ភាសន៍ឱ្យទាន់ពេលវេលាកំណត់ ដើម្បីអោយស្របនឹងគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល នៅពេលដែលមានអន្តរាគមន៍ ឬជាជំនួយសង្គមនានា។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​

  • ហេង គីមឆន/
    11/03/2026

    លោកឧត្តមសេនីយ៍ ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង និងភរិយា អញ្ជើញជាគណៈធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ក្រោមប្រធានបទសន្តិភាព និងសន្តិសុខសម្រាប់នារី និងគ្រួសារ