ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអង្គារ១កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រោមមានការណែនាំពីលោក អភិបាល នៃគណៈអភិបាលស្រុកកោះកុង ស្តីពីការផ្សព្វផ្សាយ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុស Covid-19 អាជ្ញាធរឃុំកោះកាពិ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំ និងមេភូមិ បានចុះធ្វើការចាក់មេក្រូផ្សព្វផ្សាយ និងដង្ហែរតាមដងផ្លូវនៅក្នុងភូមិកោះស្រឡៅ ឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីវិធីសាស្ត្រការពារខ្លួនឯង ក្រុមគ្រួសារ និងប្រយុទ្ធប្រឆាំងនឹងវីរ៉ុសCovid-19 និងជាពិសេសបានណែនាំដល់ប្រជាពលរដ្ឋដែលមានបងប្អូន ឬសាច់ញាតិដែលទើបវិលត្រឡប់ពីប្រទេសថៃ សូមធ្វើការការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារដោយដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីបង្ការការចម្លងវីរ៉ុសទៅកាន់បងប្អូន ឬសាច់ញាតិ ដោយមិនដឹងខ្លួន និងបានលើកទឹកចិត្តដល់ពួកគាត់ឱ្យចូលរួមសហការ និងតាមដានអាការៈខ្លួនឯង បើសិនជាមានភាពសង្ស័យ សូមទំនាក់ទំនងជាមួយអាជ្ញាធរ សហការជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកវីរ៉ុសCovid-19។
ប្រភព ៖ អ៊ឹង បឺត