/ / /

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមសិក្ខាសាលាស្តីពី ការបញ្ជាក់លក្ខណៈមាត្រាសាស្ត្រលើទំនិញវេចខ្ទប់នាំចូល។

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមសិក្ខាសាលាស្តីពី ការបញ្ជាក់លក្ខណៈមាត្រាសាស្ត្រលើទំនិញវេចខ្ទប់នាំចូល។
ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៊ី ពិទូរ្យ ប្រធានមជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ (ម.ម.ជ)។
រៀបចំដោយ: មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ។
វគ្គសិក្ខាសាលានេះធ្វើឡើងដោយផ្ទាល់ និងតាមរយៈអនឡាញកម្មវិធីzoom meeting (videos conference) ។
សិក្ខាសាលាផ្សព្វផ្សាយខាងលើពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយនូវការអនុវត្តប្រកាសលេខ ២៧៦ MIST/២០២២ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ស្តីពីនីតិវិធី និងបែបបទនៃការស្នើសុំបញ្ជាក់លក្ខណៈមាត្រាសាស្ត្រលើទំនិញវេចខ្ចប់ -នាំចូល និងដើម្បីឲ្យរាល់ទំនិញវេចខ្ចប់នាំចូល មានភាពបញ្ជាក់អំពីបរិមាណសុទ្ធ ធានាភាពត្រឹមត្រូវនៃទម្ងន់ និងរង្វាស់រង្វាល់ លើសំបកវេចខ្ចប់ទំនិញ ព្រមទាំងក្នុងបំណងធានាឲ្យការធ្វើពាណិជ្ជកម្មមានភាពយុត្តិធម៌ និងត្រឹមត្រូវ បានផលប្រយោជន៍រវាង អ្នកផ្គត់ផ្គង់ និងអ្នកប្រើប្រាស់ និង ធ្វើឲ្យមានជំនឿទុកចិត្តលើការប្រើប្រាស់ទំនិញវេចខ្ចប់នាំចូល។ ជាមួយនេះផងដែរ មន្ត្រីបច្ចេកទេស មាត្រាសាស្រ្តរបស់បណ្តាឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍រាជធានី-ខេត្ត នឹងទទួលបាននូវចំណេះដឹងបន្ថែមលើ ដំណើរការ បែបបទ និងនីតិវិធីក្នុងការបញ្ជាក់លក្ខណៈមាត្រាសាស្ត្រលើទំនិញវេចខ្ទប់នាំចូល ដើម្បីប្រើប្រាស់ក្នុងការជំរុញ បន្ថែមដល់បណ្តាក្រុមហ៊ុន ឬអ្នកនាំចូលទំនិញវេចខ្ចប់ ត្រូវធ្វើការស្នើវិញ្ញាបនបត្របញ្ជាក់លក្ខណៈមាត្រាសាស្ត្រលើទំនិញរបស់ ខ្លួនមុននឹងធ្វើការនាំចូល និងចែកចាយនៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។
========✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    លោក រ៉ូវ រតន:សម្បត្តិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណ:កម្មការគ្រប់គ្រងសាលារៀនវិទ្យាល័យកោះស្ដេចបានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទេទិវាជាតិអំណាន លើកទី១១ ក្រោមប្រធានបទ សំណេរ និងអំណានក្នុងបរិបទថ្មី និងសុខភាពពិភពលោក

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោកជា ចន្ទ័កញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគម  អតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តកោះកុង

  • ហេង គីមឆន/
    10/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះនៅថ្ងៃចន្ទ ២រោច ខែបុស្ស ឆាំ្នម្សាញ់ សប្ដស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆាំ្ន២០២៦ ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្គុំ ផ្ទះសំណាត់ និងបន្ទប់ជួល

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម