លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក លំដាប់លេខរៀងទី២ តំណាង លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសមាគមដើម្បីពិភាក្សាការបង់ប្រាក់សមាជិកភាពប្រចាំឆ្នាំ ២០២៣ និងពិនិត្យពិភាក្សាលើការងារចាំបាច់មួយចំនួន របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង ក្រោមអធិបតីភាព លោក ចា ឡាន់ ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង និងជាប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា នៅបន្ទប់ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១ កើត ខែស្រាពណ៍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣
ខែសីហា 17, 2023
វេលាម៉ោង៨ៈ០០នាទីព្រឹក



