រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីការិយាល័យជំនាញនៃឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈ ក្នុងស្រុកមណ្ឌលសីមា។

មន្រ្តីការិយាល័យជំនាញនៃឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការការងារជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត និងមន្ត្រីរបស់រដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈបានចំនួន ០៥មូលដ្ឋាន ដែលមានដៃបាញ់ប្រេងសរុប ៣៥ដៃ ស្ថិតក្នុងស្រុកមណ្ឌលសីមា។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងចំនួន ៣១ដៃមានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន និង ចំនួន៤ដៃទៀតជាដៃខូច ដែលម្ចាស់ដេប៉ូស្នើសុំឈប់ប្រើប្រាស់។

--------@@@-------

ថ្ងៃពុធ ១៥រោច ខែទុតិយសាឍ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣

អត្ថបទទាក់ទង