លោក ប្រាក់ គា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមសហការជាមួយក្រុមការងារគណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងរដ្ឋបាលខេត្តកោះកុង ដើម្បីចុះពិនិត្យ និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្ត និងព្រែកកម្សាន្តបេក្ខភាព នៅក្នុងខេត្តកោះកុង ស្ថិតនៅភូមិសាស្ត្រឃុំជ្រោយស្វាយ និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។