លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលដោះស្រាយវិវាទរវាងឈ្មោះ ផេង កូវ ឈ្មោះ ហ៊ុក ហ៊ួរ និងឈ្មោះ តែ កលិកា ស្ថិតនៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។