សកម្មភាពការងារ ដែលបន្តអនុវត្តការងារជួសជុលខួប និង ការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកោះកុង ថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០
- សកម្មភាពថែទាំប្រចាំ
. បន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពការងារស្រោចកៅស៊ូ CRS2 និងរោយថ្ម 12 ត្រង់ គ.ម០៥០+៥០០
. បន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ ដែលរងការខូចខាតដោយសាជំនន់ទឹកភ្លៀង ដោយភ្ជួរ តួថ្នល់ចាស់ រួចថែមថ្មម៉ិច និងកៀរ កិន បង្ហាប់ ចន្លោះ គ.ម១៤៩+៥៣០ ដល់ ១៤៩+៩០០
. បន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៤៨ សកម្មភាពការងារលុបសំបុកមាន់ដោយប្រើថ្មចំរុះ លាយស៉ីម៉ងត៍ និងកៅស៊ូ CRS2 ត្រង់ គ.ម១៥៧+៣០០។ - សកម្មភាពថែទាំខួប
. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨(ចាស់) សកម្មភាពការងារ កៀរ កិន បង្ហាប់ គ្រឹះ ។
ប្រភព : មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកោះកុង