/ / /

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ជូនថវិកា មនុស្សធម៌​ រំលែកទុក្ខគ្រួសារសពយោធិន០១គ្រួសារ កំពុងតំកល់ធ្វើបុណ្យ នៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សាខា កកក្រក ខេត្តកោះកុង ៖នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានចាត់អោយ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ផ្តល់ជូនថវិកា មនុស្សធម៌​ រំលែកទុក្ខគ្រួសារសពយោធិន០១គ្រួសារ កំពុងតំកល់ធ្វើបុណ្យ នៅវត្តជោត្តញ្ញាណ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

នាឱកាសនោះ លោកនាយកសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងរំលែកទុក្ខ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កក្រក​ ខេត្តកោះកុង​ ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបានបាត់បង មនុស្សជាទីស្រឡាញ់របស់ភរិយា និងកូនចៅ ទាំងអស់គ្នា និងសូមអោយអ្នកទាំងអស់កុំអស់សង្ឃឹមបន្តប្រកបរបរជីវិតចិញ្ចឹមប្រចាំថ្ងៃអោយបានកាន់តែប្រសើរតទៅថ្ងៃមុខ ជាពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះសមាជិកក្រុមគ្រួសារចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយអនុវត្តនអនាម័យ និងតាមដានសុខភាពផ្ទាល់ខ្លួន អោយបានខ្ជាប់ខ្ជួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ជាចុងក្រោយក្រុមការងារក៏បាន បួងសួងសូមអោយវិញ្ញាណក្ខ័ន្ធលោក បានទៅកាន់សុគតិភពតរៀងទៅ។

ថវិកាដែលសាខាចូលបុណ្យចំនួន២០ម៉ឺនរៀល ។
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកស្រែអំបិល/
    26/05/2026

    រដ្ឋបាលឃុំដងពែង ចូលរួមធ្វើអនាម័យតាមដងផ្លូវជាតិលេខ៤៨

  • ហេង គីមឆន/
    26/05/2026

    M.r Li Tao ក្រុមហ៊ុន Union Development Group Co.,Ltd បរិច្ចាគថវិកាចំនួន ២០,០០០ ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    26/05/2026

    ដោយមានការចង្អុលបង្ហាញពីលោកជំទាវ ឈី វ៉ា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង លោក ហាក់ ឡេង អភិបាលរងខេត្ត និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះសហការ ជាមួយឯកឧត្តម យ៉េត វីណែល ប្រធានក្រុមការងារទី២ ទទួលខុសត្រូវខេត្តកោះកុង ចំណុះលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះវីឡា ដែលសង្ស័យថាមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ «បញ្ជីថ្នាក់ជាតិស្តីពី ឧបករណ៍បច្ចេកវិទ្យា ជំនួយជាអាទិភាព»

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង