លោក ស៊ឹម វឌ្ឍនា អនុប្រធានការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្នាន លោក រស់ ជីវិន និងលោក ស៊ីវ ប៊ុនធឿន អនុប្រធានការិយាល័យ ដ.ន.ស.ភ ស្រុក បានសហការជាមួយអាជ្ញាធរភូមិ ចុះណែនាំដល់ម្ចាស់បន្ទប់ជួលដែលមាន ឈ្មោះ ធី ថុល ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង
ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលប្រជាពលរដ្ឋបានដាក់សំណើនៅក្នុងវេទិកាក្រុមប្រឹក្សាស្រុកសូមឱ្យជួយដោះស្រាយកាលពីថ្ងៃទី៦ ខែកក្កដា កន្លងទៅនេះ ។
ជាលទ្ធផល ក្រុមការងារបានណែនាំឱ្យម្ចាស់បន្ទប់ជួលរៀបចំប្រព័ន្ធរំដោះទឹកភ្លៀង និងលូរបង្ហូរទឹកស្អុយឱ្យបានត្រឹមត្រូវ និងសមស្រប ក្នុងគោលបំណងបញ្ជៀសក្លិនស្អុយ ដែលបង្ករផលប៉ះពាល់ដល់អ្នកជិតខាង ។
សេចក្តីសន្និដ្ឋាន៖ ម្ចាស់បន្ទប់ជួលបានយល់ទទួលយកការណែនាំរបស់អាជ្ញាធរ និងចូលរួមអនុវត្តតាមការណែនាំខាងលើ ។ ក្នុងករណីនៅតែមានបង្ករផលប៉ះពាល់ដល់អ្នកជិតខាងទៀតនោះ ក្រុមការងារនឹងអញ្ជើញម្ចាស់បន្ទប់ជួលមកធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ ។
ថ្ងៃចន្ទ ៦រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣