រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ស្រុកកោះកុង បើកកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២០

ស្រុកកោះកុង៖ នៅថ្ងៃចន្ទ ១៥ រោច ខែផល្គុន ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទីព្រឹក គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ បានបើកកិច្ចប្រជុំប្រចាំខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិកសរុបចំនួន ១៣នាក់ ស្រី ០៥នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម ៖
១. ចុះឈ្មោះអ្នកចូលរួម
២. បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម អនុម័តរបៀបវារៈ
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែកុម្ភៈ
៤. របាយការណ៍តាមការិយាល័យ និងឃុំ
៥. បញ្ហាប្រឈម និងដំណោះស្រាយ
៦. ផែនការសកម្មភាពបន្ត
៧. បូកសរុប និងបិទកិច្ចប្រជុំ
ក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការ បានពិភាក្សា និងផ្តោតសំខាន់លើការធ្វើរបាយការណ៍ និងការអនុវត្តការងាររបស់ការិយាល័យ និងឃុំសូមធ្វើតាមអនុវត្តតាមសៀវភៅណែនាំរបៀបរបបការងាររបស់គណៈកម្មាធិការ ដែលរៀបចំដោយគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដើម្បីទទួលបានភាពងាយស្រួល និងចំគោលបំណង ទិសដៅការងាររបស់រាជរដ្ឋាភិបាល។

ប្រភព ៖ អ៊ឹង បឺត

អត្ថបទទាក់ទង