/ / /

ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត នៅថ្ងៃអាទិត្យទី២២ មីនា ឆ្នាំ ២០២០ បានចាត់ក្រុមការងារដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរងផែនករងារ ភស្តុភារ និងហិរញ្ញវត្ថុ លោកវរសេនីយ៍ឯក ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារទៅចូលរួមពិធីបុណ្យសព​ លោកអនុសេនីយ៍ទោ អ៊ុយ សម្បត្តិ នាយរងផ្នែក អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដល់ស្រុកកំណើរបស់សពស្ថិតនៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

ដោយមានការយកចិត្តទុកដាក់ពី លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត នៅថ្ងៃអាទិត្យទី២២ មីនា ឆ្នាំ ២០២០ បានចាត់ក្រុមការងារដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី លឹម ឆាយ ស្នងការរងផែនករងារ ភស្តុភារ និងហិរញ្ញវត្ថុ លោកវរសេនីយ៍ឯក ហេង លាង អធិការនគរបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារទៅចូលរួមពិធីបុណ្យសព​ លោកអនុសេនីយ៍ទោ អ៊ុយ សម្បត្តិ នាយរងផ្នែក អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដល់ស្រុកកំណើរបស់សពស្ថិតនៅភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងពិធីនោះដែរមាន ការបំពាក់ឋានន្តរសក្ដិថ្នាក់អនុសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ គោរពវិញ្ញាណក្ខន្ធ ប្រគល់ប្រាក់សមាគមមិត្តនគរបាលជាតិ ចំនួន ៦,០០០,០០០រៀល និងថវិកាចូលបុណ្យរបស់មន្រ្តីក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្ត និងញាតិមិត្តខេត្តកោះកុងសរុបចំនួន ២,១៧៥,០០០៛ និង១៣៥ ដុល្លារ ជូនដល់គ្រួសារសពផងដែរ។​ ​​​
លោករសេនីយ៍ឯក ហេង អធិការនគរបាល ក្រុងខេមរភូមិន្ទ បានមាន​មតិ​សំណេះ សំណាលទាំងក្តុកក្តួល និងសោកស្តាយបំផុតចំពោះការ​បាត់​បង់​មន្ត្រីដែលបានរួមការងារ អស់រយ:ពេលច្រើនឆ្នាំកន្លងមក។ ជាមួយគ្នានោះដែរលោកក៍បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់់ ពិសេសសម្តេច​ ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីទោសំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង ដែលលោកតែងតែមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូន​មន្រ្តីនគរបាលជាតិ មានទុក្ខលំបាក មិនថានៅជិត ឬឆ្ងាយក៍ដោយ។
ប្រភព : ស្នងការដ្ឋាននគរបាលខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមជាគណៈអធិបតី ក្នុងវិធីបើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    លោកវេជ្ជបណ្ឌិត ក្រេង សុភា អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង តំណាងលោកប្រធានមន្ទីរពេទ្យ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពី មគ្គុទេសក៏ព្យាបាលគ្លីនិក ផ្នែកវេជ្ជសាស្ត្រទូទៅ សល្បសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភព និងរោគស្ត្រី និងទន្តសាស្ត្រ ដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព នៃក្រសួងសុខាភិបាល។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាសបានបំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណ ទុតិយា ជូនប្រជាពលរដ្ឋ ចំនួន១នាក់ និងចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ចំនួន ៨ នាក់ ស្រី៣នាក់