រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៤ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែកក្កដា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១៤ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែកក្កដា ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ មេភូមិទាំង៧ សរុប១៣នាក់ ស្រី០២នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

- បើកកិច្ចប្រជុំ និងមតិស្វាគមន៍

- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែកក្កដា ឆ្នាំ២០២៣

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៥ ប្រចាំខែមិថុនា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែកក្កដា ឆ្នាំ២០២៣

៤/.ពិនិត្យ​ពិភាគ្សា និងអនុម័តគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ

៥/.របាយការណ៍របស់

- គ.គ.ន.ក ឃុំ

- ភូមិទាំង៧

- ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សហគមន៍តំបន់ការពារធម្មជាតិ

- សហគមន៍នេសាទ

៦/.ទិសដៅអនុវត្តបន្ត

- យកចិត្តទុកដាក់បញ្ហាទឹកលិចសន្ទូង និងការពារការរលួយសន្ទូង

- បន្តពង្រឹងដល់ពេទ្យស្ម័គ្រចិត្តភូមិ ក្នុងអនុវត្តគម្រោងអាហារូបត្ថម្ភ

- បន្តពង្រឹងភូមិ ឃុំ មានសុវត្ថិភាព

- បន្តពង្រឹងក្រុមល្បាតការពារធនធានធម្មជាតិទាំង៣ទីតាំង

- បន្តពង្រឹងក្រុមល្បាតការពារក្នុងដែនសហគមន៍នេសាទ

៧/.បញ្ហាផ្សេងៗ

- បន្តជម្រុញឲ្យបងប្អូនការពារសត្វពាហនៈ កុំលែងពាសវាលពាសកាល

៧/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសកាលបរិច្ឆេទនៃកិច្ចប្រជុំលើកក្រោយ

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

----------------------------------

ថ្ងៃព្រហស្បតិ៍ ១០ កើត ខែទុតិយាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

July 27, 2023

អត្ថបទទាក់ទង