ថ្ងៃព្រហស្បតិ៍ ១០ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣
July 27, 2023
មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុងប្រចាំខែកក្កដា ឆ្នាំ២០២៣ ដឹកនាំកិច្ចប្រជុំដោយ ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត។ កិច្ចប្រជុំនេះធ្វើនៅសាលាប្រជុំមន្ទីរសុខាភិបាល។