លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការសាលាខេត្ត និងមន្ត្រីស្រុក ដើម្បីនាំយកនូវទៀនវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ និងថវិកាកសាងមួយចំនួន ប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តប្រជារដ្ឋកំសាន្តឋានសួគ៌ (ហៅវត្តប្រជារដ្ឋកំសាន្ត) ស្ថិតនៅភូមិទួលពោធិ ឃុំថ្មតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ថ្ងៃនេះ ជាថ្ងៃសីល July 25, 2023