ថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់លោក សាលីម ហ្វារីត ប្រធានមន្ទីរ ដែលមានការចូលរួមពីមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៅបន្ទប់ប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្ត ។