រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំអាជ្ញាធរឃុំ កំលាំងប្រជាការពារ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើការកាប់ដីចេញពីមុខលូ ដើម្បីរំដោះទឹកចេញកុំឱ្យលិចផ្លូវ ដោយសារមានភ្លៀងខ្លាំងនូវប៉ុន្មានថ្ងៃនេះ

តាមការចាត់តាំងពី លោក ក្រូច បូរីសីហា អភិបាលស្រុក លោក ខេង គង់ អភិបាលរងស្រុក   បានដឹកនាំអាជ្ញាធរឃុំ កំលាំងប្រជាការពារ និងមានការចូលរួមពីប្រជាពលរដ្ឋ ធ្វើការកាប់ដីចេញពីមុខលូ ដើម្បីរំដោះទឹកចេញកុំឱ្យលិចផ្លូវ ដោយសារមានភ្លៀងខ្លាំងនូវប៉ុន្មានថ្ងៃនេះ។ ការកាប់មុខលូនេះ ប្រហែលពីរម៉ែត្របន្ថែមទៀត ដើម្បីមានមុខបង្ហូរទឹកធំ នៅចំណុចព្រែកក្រឡោម ភូមិថ្មស ឃុំថ្មសស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

=================

ថ្ងៃព្រហស្បតិ៍ ៣ កើត ខែទុតិយាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣

ខែកក្កដា 20, 2023

អត្ថបទទាក់ទង