ក្រុមការងារបច្ចេកទេសហេដ្ឋាចនាសម្ព័ន្ធ នៃរដ្ឋបាលខេត្តកោះកុង បានចុះសិក្សាលទ្ធភាពគម្រោង សាងសង់ផ្លូវក្រាលក្រួសក្រហម០១ខ្សែ ប្រវែង៨គម និងលូជ្រុងភ្លោះកាត់ផ្លូវ០១កន្លែង ស្ថិតនៅឃុំជីខលើ ស្រុកស្រែអំបិល ដែលជាគម្រោងវិនិយោគអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកោះកុង ឆ្នាំ២០២០។ ជាលទ្ធផលក្រុមការងារខេត្តបានចុះសិក្សាដោយជោគជ័យ ដោយមានការចូលរួមពីមន្រ្តីរដ្ឋបាលស្រុក អាជ្ញាធរឃុំ ការិយាល័យភូមិបាល និងតំណាងសហគមន៍ និងប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់។