រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត តំណាងលោកឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភារមួយចំនួន ជូនដល់គ្រួសារ នៃសពលោក អ៊ុំ តឿម (និវត្តជន)ជាសមាជិកស អ កនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧត្តមសេនីយ៍ត្រី ទេព វណ្ណឌី ប្រធានក្រុមលេខាធិការដ្ឋានស អ កខេត្ត តំណាងលោកឧត្ដមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ ប្រធានមន្ទីរ សង្គមកិច្ចខេត្ត ប្រធានកិត្តិយស ស អ ក ក្រុងខេមរភូមិន្ទប្រធាន អនុប្រធានគណកម្មាធិការស អ កក្រុងខេមរភូមិន្ទ ប្រធានកិត្តិយសស អ កសង្កាត់ដងទង់ និងប្រធានសាខាស អ កសង្កាត់ដងទង់ បាននាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :១/ ថវិកាបេឡារណៈសង្គ្រោះចំនួន៤លានរៀល។២/ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០មុឺនរៀល ។៣/ លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន០២បាវតូច ស្មេី៤៥គីឡូគ្រាមទឹកត្រី១កេស ទឹកស៊ីអុីវ១កេសនិងមី១កេសតូច។៤/ថវិកាលោកប្រធាន អនុប្រធានស អ កខេត្តចំនួន១៥មុឺនរៀល ជូនដល់គ្រួសារ នៃសពលោក អ៊ុំ តឿម (និវត្តជន)ជាសមាជិកស អ កនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៤,០០នាទី ទៀបភ្លឺ៕

ថ្ងៃពុធ ២ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ July 19, 2023

អត្ថបទទាក់ទង