រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំ​ ពិភាក្សាស្តីពីការរៀបចំផែនការ ការកែលម្អរ និងត្រួតពិនិត្យ​ ឧបករណ៍វាយតម្លៃ​នៃការទទួលស្គាល់គុណភាពសេវាស្តង់ដាសម្រាប់មន្ទីរពេទ្យ​ (Cambodian hospital accreditation Standards : CHAS )

ថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងទី​១៨​ ខែ​កក្កដា​ ឆ្នាំ​ ២០២៣​។

នៅរសៀលថ្ងៃអង្គារ ១កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងទី​១៨​ ខែ​កក្កដា​ ឆ្នាំ​ ២០២៣​ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដឹកនាំថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនីមួយៗ ចូលរួមក្នុងកិច្ចប្រជុំ​ ពិភាក្សាស្តីពីការរៀបចំផែនការ ការកែលម្អរ និងត្រួតពិនិត្យ​ ឧបករណ៍ វាយតម្លៃ​នៃការទទួលស្គាល់គុណភាពសេវាស្តង់ដាសម្រាប់មន្ទីរពេទ្យ​ (Cambodian hospital accreditation Standards : CHAS )សំខាន់ៗមួយចំនួនដើម្បីត្រៀមទទួលការវាយតម្លៃពីក្រុមការងារវាយតម្លៃរបស់អង្គភាពសុខាភិបាលខេត្តដទៃទៀត ដែលនឹងត្រូវអនុវត្តក្នុងពេលដ៏ខ្លីខាងមុខនេះ ។ មន្ទីរពេទ្យនីមួយៗទូទាំងប្រទេសត្រូវបានដាក់ឱ្យអនុវត្តទៅតាមស្តង់ដា និងឧបករណ៍វាយតម្លៃ(Tools)នីមួយៗនៃCHAS ក្នុងគោលបំណងឱ្យមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលសាធារណៈផ្សេងៗបម្រើសេវាសុខាភិបាលជូនប្រជាជនឱ្យកាន់តែមានគុណភាព សុវត្ថិភាព ក្រមសីលធម៌វិជ្ជាជីវៈ និងសមធម៌ ជាពិសេសដើម្បីឈានទៅរកការអនុវត្តត្រឹមត្រូវទៅតាមឧបករណ៍ វាយតម្លៃ​នៃការទទួលស្គាល់គុណភាពសេវាស្តង់ដាសម្រាប់មន្ទីរពេទ្យ​នៅប្រទេសកម្ពុជា(CHAS)។

អត្ថបទទាក់ទង