រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុយ សំណាង មេឃុំកណ្ដោល ព្រមទាំងអាជ្ញាធរភូមិ ឃុំ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តាំងឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានចុះសួរសុខទុក្ខ និងបាននាំយកនូវអំណោយសប្បុរសធម៌ របស់េឯកឧត្តម ឧត្តមសេនីយ៍ទោ ឆាង អ៉ីវ៉ូ នាយកសេនាធិការចម្រុះនិងលោកជំទាវ រួមមានសម្ភារៈសិក្សា ជូនសិស្សានុសិស្សសរុប៩០នាក់ 

លោក ហ៊ុយ សំណាង មេឃុំកណ្ដោល ព្រមទាំងអាជ្ញាធរភូមិ ឃុំ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី តាំងឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានចុះសួរសុខទុក្ខ និងបាននាំយកនូវអំណោយសប្បុរសធម៌ របស់េឯកឧត្តម ឧត្តមសេនីយ៍ទោ ឆាង អ៉ីវ៉ូ នាយកសេនាធិការចម្រុះនិងលោកជំទាវ រួមមានសម្ភារៈសិក្សា ជូនសិស្សានុសិស្សសរុប៩០នាក់  ក្នុងម្នាក់ទទួលបាន៖

-កាតាបសិស្ស ,ប៊ិច ,បន្ទាត់ ,ខ្មៅដៃ ,ដែកខួង ,សាមី និងថវិកា ៥,០០០រៀល 

*លោកគ្រូអ្នកគ្រូចំនួន០៤នាក់ ម្នាក់ៗទទួលបាន 

-មី ១កេះ ,ត្រីខ ១យួរ ,ទឹកត្រី ទឹកស៊ីអីវ និងថវិកា  ៦០,០០០រៀល

*អាណាព្យាបាលសិស្ស៣០នាក់ ទទួលបាន

-ទឹកអប់ចំនួន០១ប្រអប់ ,ប្រេងកូឡាចំនួន០១ប្រអប់

*គ្រូពេទ្យ និងបុគ្គលិកនៅប៉ុស្តិ៍សុខភាពចំនួន០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល។ នៅសាលាបឋមសិក្សាធ្នង់ ស្ថិតនៅភូមិធ្នង់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងនោះដែរ ឯកឧត្តម តាំង ឈុនស្រេង បានឧបត្ថម្ភ ដល់ក្រុមការងារឃុំ ភូមិ ២០នាក់ ក្នុងម្នាក់២០,០០០៛ ព្រមទាំងផ្តល់ជូននូវសម្លៀកបំពាក់ចំនួន០២កំប្លេ ដល់ស្មៀនឃុំ។

ក្នុងនាមរដ្ឋបាលឃុំកណ្តោល និងជួសមុខឱ្យប្រជាពលរដ្ឋក្នុងភូមិធ្នង់ទាំងអស់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម និងក្រុមគ្រួសារចំពោះសណ្តានចិត្ត និងការចូលរួមឧបត្ថម្ភគាំទ្រដល់ការងារសង្គមជាមួយរដ្ឋបាលឃុំ។

សូមគោរពជូនឯកឧត្តម និងក្រុមគ្រួសារ សូមជួបប្រទះតែនឹងសេចក្តីសុខ ចម្រុងចម្រើន និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈសុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ប្រភពៈរដ្ឋបាលឃុំកណ្ដោល

====================

ថ្ងៃសៅរ៍ ១៣ រោច ខែបឋមាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣

ខែកក្កដា 15, 2023

អត្ថបទទាក់ទង