ដោយយោងតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងក្រសួងទេសចរណ៍ ក៏ដូចជារដ្ឋបាលខេត្តកោះកុង
នៅ ថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២០ វេលាម៉ោង១០ៈ០០ នាទីព្រឹក រដ្ឋបាលស្រុកគិរីសាគរ, លោក លោក ទួន ឪទី នាយករងរដ្ឋបាលស្រុក និងអាជ្ញាធរ ឃុំ ភូមិ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ឃុំភ្ញីមាស បានចុះផ្សព្វផ្សាយសេចក្តីណែនាំផ្អាកជាបណ្តោះអាសន្នអាជីវកម្មខារ៉ាអូខេ(KTV)មួយកន្លែង ដែលមានទីតាំងនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ដើម្បីការពារទប់ស្កាត់ ការរីករាលដាល នៃជម្ងឺកូវីដ19 នៅក្នុងមូលដ្ឋាន។