រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ស្វាគមន៍ឯកឧត្តម ហួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងកម្មវិធី”ចែកសៀវភៅបច្ចេកទេសវាយតម្លៃបង្គន់សាធារណៈកម្ពុជា ដល់រដ្ឋបាលខេត្ត-ក្រុង និងប្រតិបត្តិករគ្រប់គ្រងបង្គន់សាធារណៈកម្ពុជា” នៅខេត្តកោះកុង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ស្វាគមន៍ឯកឧត្តម ហួត រិទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្នុងកម្មវិធី"ចែកសៀវភៅបច្ចេកទេសវាយតម្លៃបង្គន់សាធារណៈកម្ពុជា ដល់រដ្ឋបាលខេត្ត-ក្រុង និងប្រតិបត្តិករគ្រប់គ្រងបង្គន់សាធារណៈកម្ពុជា" នៅខេត្តកោះកុង ។

លោកអភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៦ ពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ប្រទេសកម្ពុជាយើងទទួលបានជោគជ័យ និងការអភិវឌ្ឍជាច្រើន លើគ្រប់វិស័យគួជាទីមោទកៈ ដែលរួមមានដូចជា ៖
-ការរក្សាបានសុខសន្តិភាព និងស្ថិរភាពនយោបាយនៅទូទាំងប្រទេស
-ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅបានយ៉ាងល្អ និង ប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា
-ការគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំង តាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង
-ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជម្នះនឹងវិបត្តិកូវីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន
-ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និង
-ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ប្រកបដោយភាពជោគជ័យ។
ហើយថ្មីៗនេះ ប្រទេសកម្ពុជាយើង ក៏ទទួលបាននូវភាពជោគជ័យដ៏អស្ចារ្យ និងបានបង្ហាញពីកិត្យានុភាព របស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ និងពិភពលោក បានស្គាល់តាមរយៈ ការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ឆ្នាំ២០២៣ កន្លងទៅនេះ។ ការទទួលបានភាពជាម្ចាស់ផ្ទះនេះ មិនត្រឹមតែជាមោទកភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានឆ្លុះបញ្ចាំងឲ្យឃើញពីសមត្ថភាពលទ្ធភាព និងការទទួលខុសត្រូវខ្ពស់របស់ប្រទេសកម្ពុជា ក្នុងតួនាទីជាម្ចាស់ផ្ទះ នៃមហាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២នេះ ផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណចំពោះ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញ នូវចលនាប្រឡងប្រណាំង "ស្តង់ដាបង្គន់សាធារណៈកម្ពុជា” សំដៅជំរុញ និងពង្រឹងគុណភាពសេវាកម្មបង្គន់សាធារណៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាប្រកបដោយបរិស្ថានស្អាត អនាម័យ ផាសុកភាព និងជាទីពេញចិត្តរបស់ភ្ញៀវជាតិ-អន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ សក្ដិសមនឹងប្រសិទ្ធនាម “កម្ពុជា! ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្ដៅ ”។ ជាមួយគ្នានេះ ខេត្តកោះកុងយើង មាន អាជីវកម្ម ចំនួន០៥ទីតាំង ដែលបានទទួលនូវជ័យលាភីស្តង់ដា "បង្គន់សាធារណៈកម្ពុជា លើកទី៣ ឆ្នាំ២០២២” រួម មាន៖
១-ស្ថានីយប្រេងឥន្ធនៈ ភីធីធី កោះកុង ស្នាមញញឹម ៣
២- ភោជនីយដ្ឋាន សុភមង្គល ស្នាមញញឹម ២
៣- ភោជនីយដ្ឋាន អន្តន ស្នាមញញឹម ១
៤- ភោជនីយដ្ឋាន ហ្គោលកាហ្វេ ស្នាមញញឹម ១
៥- រីសត កោះស្នេហ៍ឡុងប៊ិច ស្នាមញញឹម ១
ក្នុងចំណោមបេក្ខភាពជ័យលាភីខាងលើ ស្ថានីយប្រេងឥន្ធនៈ ភីធីធីកោះកុង ក៏បានទទួលជ័យលាភី ” ស្ដង់ដា បង្គន់សាធារណៈ អាស៊ាន “ ផងដែរ។ មុននឹងបញ្ចប់ ខ្ញុំសូមស្នើដល់ លោក លោកស្រីមន្ត្រីរាជការ ម្ចាស់អាជីវកម្មទាំងអស់ ក្មួយៗ ស.ស.យ.ក. ត្រូវបន្តយកចិត្តទុកដាក់សម្អាតអនាម័យ បរិស្ថាននៅជុំវិញផ្ទះសំបែង អង្គភាព ទីតាំងអាជីវកម្មរបស់ខ្លួន ឱ្យស្អាតជាប្រចាំ ដើម្បីចូលរួមកែលម្អរ និងលើកកម្ពស់សោភ័ណភាព ភូមិ ឃុំ សង្កាត់ ទីក្រុងរបស់យើង ហើយជា ពិសេសបានចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺឆ្លងមួយចំនួនដែលបង្កឡើងតាមរយៈការចោលសំរាមពាសវាល ពាសកាល ដោយមិនមានការវិចខ្ចប់ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ ខ្ញុំក៏សូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩(ដូសជំរុញ)ឱ្យបានគ្រប់ៗគ្នា ព្រោះថាប្រសិទ្ធភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានរយៈពេលត្រឹមតែចន្លោះ ពី ០៤ ខែ ទៅ០៦ ខែតែប៉ុណ្ណោះ។
ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមស្នើ ដល់មន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន មេត្តាជំរុញឱ្យមន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យទៅបោះ ឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ៕
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ July 6, 2023

អត្ថបទទាក់ទង