រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារវាយតម្លៃស្តង់ដារនៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ត្រីមន្ទីរពេទ្យពាក់ព័ន្ធមួយចំនួនបានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពីសំណុំឧបករណ៍តាមដានការកែលម្អរគុណភាពសេវាសុខាភិបាលកម្រិត២ (NQEMT2) និងការប្រើប្រាស់ឧបករណ៍វាយតម្លៃតាមរយៈបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មាន (ICT) ។

នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារវាយតម្លៃស្តង់ដារនៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ត្រីមន្ទីរពេទ្យពាក់ព័ន្ធមួយចំនួនបានចូលរួមវគ្គបណ្តុះបណ្តាលស្តីអំពី សំណុំឧបករណ៍តាមដានការកែលម្អរគុណភាពសេវាសុខាភិបាលកម្រិត២ (NQEMT2) និងការប្រើប្រាស់ឧបករណ៍វាយតម្លៃតាមរយៈបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មាន (ICT) ។ ដែលវគ្គបណ្តុះបណ្តាលនេះបានរៀបចំនៅបន្ទប់ប្រជុំមន្ទីរពេទ្យ និងចូលរួមសម្របសម្រួល និងធ្វើបទបង្ហាញដោយក្រុមការងារវាយតម្លៃស្តង់ដារនៃការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យនៅប្រទេសកម្ពុជា(CHAS)នៃមន្ទីរសុខាភិបាលខេត្តកោះកុង ដើម្បីឱ្យក្រុមការងាររបស់មន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានចំណេះដឹងបន្ថែមនិងត្រៀមចាប់ផ្តើមអនុវត្តការវាយតម្លៃខ្លួនឯងដោយប្រើICT លើការងារCHAS នៅក្នុងមន្ទីរពេទ្យក្នុងពេលឆាប់ៗនេះ។

អត្ថបទទាក់ទង