រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង ដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈបានចំនួន ០៦មូលដ្ឋានស្ថិតក្នុងក្រុងខេមរភូមិន្ទ ។

លោក ខឹម សីហា អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សហការការងារជាមួយមន្រ្តីរបស់រដ្ឋបាលខេត្ត និងមន្ត្រីរបស់រដ្ឋបាលក្រុង បានចុះត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កុងទ័រចែកចាយប្រេងឥន្ធនៈបានចំនួន ០៦មូលដ្ឋាន ដែលមានដៃបាញ់ប្រេងសរុប ៧៤ដៃ ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ជាលទ្ធផល ក្រុមការងារពិនិត្យឃើញថា ដៃបាញ់ប្រេងទាំងអស់របស់ស្ថានីយប្រេងខាងលើមានកំរិតលំអៀងត្រឹមត្រូវ តាមបច្ចេកទេស ដែលអាចអនុញ្ញាតឱ្យធ្វើការប្រកបអាជីវកម្មបាន។
--------@@@-------
ថ្ងៃពុធ ៣ រោច ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង