នៅព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ ប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យ និងជាអនុប្រធានមន្ទីរពេទ្យ និងបានអញ្ជើញចូលរួមពីសមាជិក សមាជិការ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះមានគោលបំណង ស្វែងរកបញ្ហា និងសំណូមពរនានាទាក់ទងនឹងការងារបច្ចេកទេសនៅតាមបណ្តាផ្នែក យកមកពិភាក្សា និងដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពក្នុងមន្ទីរពេទ្យកាន់តែមានភាពរលូន ប្រកបដោយគុណភាព និងប្រសិទ្ធិភាព ។
ថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។