/ / /

សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ខេត្តជ្រាបថា៖កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មានគេហទំព័រព័ត៌ មានបណ្តាញសង្គមហ្វេសប៊ុករបស់ Koh Kong Hot News បានចុះផ្សាយតាមប្រព័ន្ធហ្វេសបុក(Facebook) ដែល បានបង្ហោះចោទប្រកាន់មកលើអាជ្ញាធរថា យកដីធ្លីពីប្រជាពលរដ្ឋ ទៅបែងចែកជូនប្រជាពលរដ្ឋផ្សេងទៀត

សេចក្តីប្រកាសព័ត៌មាន រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារណៈជនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ខេត្តជ្រាបថា៖កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មានគេហទំព័រព័ត៌ មានបណ្តាញសង្គមហ្វេសប៊ុករបស់ Koh Kong Hot News បានចុះផ្សាយតាមប្រព័ន្ធហ្វេសបុក(Facebook) ដែល បានបង្ហោះចោទប្រកាន់មកលើអាជ្ញាធរថា យកដីធ្លីពីប្រជាពលរដ្ឋ ទៅបែងចែកជូនប្រជាពលរដ្ឋផ្សេងទៀត ។

រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនថាៈ ក្នុងឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាពស្រុក បានចូល រួមសហការជាមួយមន្ត្រីឧទ្យានជាតិបុទុមសាគរ និងកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះធ្វើការរុះរើខ្ទម អណាធិប តេយ្យ ដែលប្រជាពលរដ្ឋបានសាងសង់នៅក្នុងតំបន់អភិរក្ស នៃឧទ្យានជាតិបូទុមសាគរ ស្ថិតភូមិចំលងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ២ឬ៣ លើករួចមកហើយហើយក្រុមការងារបានធ្វើការអប់រំ និងផ្សព្វផ្សាយ ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការសាងសង់ខ្ទម នៅក្នុងតំបន់អភិរក្សឧទ្យាជាតិបុទុមសាគរបន្តទៀត ។ រដ្ឋបាលស្រុក សូមធ្វើការបំភ្លឺថាទីតាំងដីខាងលើពីអតីតកាល គឺជាដីអភិរក្សស្ថិតនៅក្នុងតំបន់ឧទ្យានជាតិបូទុមសាគរ ហើយក្រោយមករាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យចំនួន០២ ៖

ទី១. អនុក្រឹត្យលេខ៣០ អនក្រ.បក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ១២៦.៩២៨,៣៩ ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន៨តំបន់ ក្នុងភូមិសាស្ត្រខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុកជាសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។

២. អនុក្រឹត្យលេខ ១៩១ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការធ្វើអនុប្បយោគផ្ទៃដី ទំហំ ១១៥៤ ហិកតា ស្ថិតក្នុងឧទ្យានជាតិបុទុមសាគរ ភូមិសាស្ត្រ ឃុំតានូន ស្រុកបូទមសាគរ ខេត្តកោះកុង ជាទ្រព្យ សម្បត្តិឯកជនរបស់រដ្ឋ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋរងផល់ប៉ះពាល់ជាមួយក្រុមហ៊ុនយូញៀន Union

Developmont Co.LTD និងត្រៀមបម្រុងទុកសម្រាប់អនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ។ ដូចនេះរដ្ឋបាលស្រុក សូមធ្វើការបដិសេធទាំងស្រុង ទៅលើការចុះផ្សាយរបស់គេហទំព័រពត៌មាន – KohKorg Hot News ដែលបានចុះផ្សាយតាមប្រព័ន្ធហ្វេសបុក(facebook)ដែលបានបង្ហោះចោទប្រកាន់មកលើអាជ្ញាធរថា យកដីធ្លីពីប្រជាពលរដ្ឋ ទៅបែងចែកជូនប្រជាពលរដ្ឋផ្សេងទៀត ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ទទួលជ្រាបជាព័ត៌មាន។ សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ សាធារណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាទទួលការគោរពខ្ពង់ខ្ពស់អំពីខ្ញុំ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ៥ កើត ខែបឋមាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣

ខែមិថុនា 22, 2023

សែននំចាំង (Sticky Rice Dumplings – Zongzi)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    16/06/2026

    លោក ហេង រតនា នាយករដ្ឋបាលសាលាស្រុកថ្មបាំង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការបែងចែកការងារត្រៀមរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    16/06/2026

    លោក ទូច សាវឿន និងលោក ភុំ ថេ មន្ត្រីការិ.អប់រំ យុវជន និងកីឡាស្រុកមណ្ឌលសីមា បានចុះពិនិត្យមើល រដ្ឋបាលថ្នាក់រៀន ការបង្រៀន និងរៀនរបស់គ្រូ នៅសាលា បឋមសិក្សា កោះកាង នៅឃុំពាមក្រសោប

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    16/06/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    16/06/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ បានដឹកនាំមន្ត្រី ០២រូប ជួបជាមួយតំណាងអង្គការ Save the Children ដើម្បីសិក្សាពីតម្រូវការសមត្ថភាពបច្ចេទេស ស្ដីពីកិច្ចការងារស្រ្តី កុមារ យេនឌ័រ និងបរិយាបន្ន

  • រដ្ឋបាលស្រុកស្រែអំបិល/
    16/06/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន

  • រដ្ឋបាលស្រុកបូទុមសាគរ/
    16/06/2026

    លោកស្រី សេង ស្រីនាង មន្ត្រីការិយាល័យអប់រំយុវជន និងកីឡា បាន ចូលរួមកម្មវិធីប្រជុំប្រចាំត្រីមាសស្តីពី ការកសាងសមត្ថភាពក្រុមបច្ចេកទេសទីប្រឹក្សាជំនាញបំណិនជីវិតICT PLP និងកែលម្អឯកសារមេរៀនទាំង៥មេរៀន កម្រិតថ្នាក់ស្រុក រយៈពេល២ថ្ងៃ ប្រព្រឹត្តទៅពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៦