លោក ណយ ឡេង មេឃុំពាមក្រសោប បានទិញអាវភ្លៀង ចំនួន៣៥០សម្រាប់ ជាអំណោយថវិកាផ្ទាល់របស់លោកមេឃុំ ដែលបានទិញចុះចែកជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅសាលាបឋមសិក្សាកោះកាង និងបានបន្តដំណើរចុះសួរសុខទុក្ខស្ត្រីអ្នកជម្ងឺ នៅភូមិពាមក្រសោប២ ចំនួន២គ្រួសារ ដោយមានការអញ្ជើញចូលរួម លោកស្រី នាង គុន គណៈកម្មការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ លោក សៅ សំណាង សមាជិកសហគមន៍ និងលោកស្រី ង៉ែត គូន ជំនួយការភូមិ២ និងបាននាំយកនូវថវិកាចំនួន២០០,០០០(ម្ភៃម៉ឺន)រៀល ឧបត្ថម្ភជូន ឈ្មោះ ឃួន ឃាង អាយុ ៥៦ឆ្នាំ មានជម្ងឺលើសឈាម ស្ពឹកដៃជើងទទួលបានថវិកាចំនួន១០០,០០០រៀល និងឈ្មោះ នួន ចាន់នី អាយុ៥៥ឆ្នាំ មានជម្ងឺដុំគីសនៅបាតជើង ត្រូវបានបញ្ជូនទៅវះកាត់ព្យាបាលនៅមន្ទីររូស្សី ភ្នំពេញ ទទួលបានថវិកាចំនួន១០០,០០០រៀល (ថវិកាគ.ក.ន.កឃុំ ១០០,០០០រៀល និងថវិកាសហគមន៍១០០,០០០រៀល) ។
ថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣