ថ្ងៃពុធ ៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣
លោក តាំង សុផាន់ណារិទ្ធ នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលព្រៃឈើស្រែអំបិល បានសហការជាមួយលោកមេភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ចុះពិនិត្យការកាប់រានព្រៃ តាមការពិនិត្យផ្ទៀងផ្ទាត់ឃើញថា៖ ទីតាំងកើតហេតុស្ថិតក្នុងតំបន់កាត់ឆ្វៀលចេញពីគម្របព្រៃឈើ ឆ្នាំ២០០២ ក្នុងភូមិសាស្ត្រស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង