លោក សុខ វីន តំណាងលោកប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តកោះកុង បានដឹកនាំក្រុមការងារការិយាល័យបឋមសិក្សាដោយសហការជាមួយអង្គការ Unicef ចុះផលិតកម្រងវីដេអូឯកសារស្តីពីការផ្តល់អាហារូបករណ៍របស់រាជរដ្ឋាភិបាលនៅកម្រិតបឋមសិក្សា និង ការប្រើប្រាស់ឯកសារកញ្ចប់សិក្សានៅផ្ទះអំឡុងពេលការរីករាលដាលនៃជំងឺកូវីត១៩ នៅសាលាបឋមសិក្សាដំណាក់ក្របី ស្រុកគីរីសាគរ។សូមបញ្ជាក់ថាអំឡុងពេលប្រទេសកម្ពុជារីករាលដាលនៃកូវីដកន្លងមក អង្គការ Unicef សហការជាមួយក្រសួងអប់រំបានផ្តល់កញ្ចប់សិក្សានៅផ្ទះសម្រាប់សិស្សថ្នាក់ទី១ និង ២មុខវិជ្ជាភាសាខ្មែរ និង គណិតវិទ្យាចំនួន៣០៣៦កញ្ចប់ សម្រាប់សិស្សស្វ័យសិក្សាក្រោមការជួយជ្រោមជ្រែងពីអាណាព្យាបាល។ទន្ទឹមនឹងនោះអាហាររូបករណ៏នៅបឋមសិក្សាពិតជាបានជួយកុមារមកពីគ្រួសារក្រីក្រជាច្រើនរៀនសូត្របានជាប់លាប់ ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាល។