/ / /

លោក ទេពទ្រឹម ឈុំ អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមប្រជុំជាមួយព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ និងអាចារ្យគណ:កម្មការគ្រប់វត្តក្នុងស្រុកបូទុមសាគរ ក្រោមការដឹកនាំប្រជុំដោយព្រះគ្រូ ខឹម ខុនព្រះអនុគណស្រុក

តាមការចាត់តាំងពីរដ្ឋបាលសាលាស្រុក   លោក  ទេពទ្រឹម ឈុំ អនុប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម បានចូលរួមប្រជុំជាមួយព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ និងអាចារ្យគណ:កម្មការគ្រប់វត្តក្នុងស្រុកបូទុមសាគរ ក្រោមការដឹកនាំប្រជុំដោយព្រះគ្រូ ខឹម ខុនព្រះអនុគណស្រុក និងមានការនិមន្តចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការគ្រប់វត្តការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម សរុបមានចំនួន១៩អង្គ/នាក់ ព្រះសង្ឃមានចំនួន៨អង្គ ដោយមានរបៀបវារ:ដូចខាងក្រោម÷

-ប្រកាសហេតុ

-សូត្របទសរភញ្ញ

-របាយការណ៍តាមវត្ត

-ពិភាក្សាលើពិធីបុណ្យចម្រើនព្រះជន្ម ព្រះគ្រូអនុគណ

-ពង្រឹងពីតួនាទីនិងការគ្រប់គ្រងវត្ត

-ការងារផ្សេងៗ

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

=================

ថ្ងៃចន្ទ២ កើត ខែបឋមាសាឍ ឆ្នាំថោះ

បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១៩ខែមិថុនា ឆ្នាំ២០២៣

ខែមិថុនា 19, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក ក្រូចបុរី សីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    16/06/2026

    លោក ភូថង សេរីវុឌ្ឍី  អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំលោក លោកស្រីអភិបាលរងក្រុង ចូលរួមកម្មវិធីអបអរសាទរទិវាជាតិបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ”TVET ផ្តល់ជំនាញ ការងារ និងប្រាក់ជំណូល”

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង