ថ្ងៃព្រហស្បតិ៍ ១២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ បានសហការជាមួយក្រុមល្បាតសហគន៍នេសាទបាក់អង្រុត ចំនួន ០៤រូប ចេញល្បាតនៅចំណុចត្រពាំងប៉ក់ទឹម ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ប្រទះឃើញការនេសាទដោយរបាំងស្បៃមុង ក្រុមការងារបានរុះរើចេញ រួមមាន ៖ របាំងស្បៃមុងប្រវែង ១២០ម៉ែត្រ លូស្បៃមុងចំនួន ០៤មាត់ និងបង្គោលចំនួន ១២០ដើម។ យកមករក្សារទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលស្រែអំបិល។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង