រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ វីន តំណាងលោកប្រធានមន្ទីរអប់រំ យុវជន និង កីឡា បានដឹកនាំក្រុមការងារការិយាល័យអធិការកិច្ច និង ការិយាល័យបឋមសិក្សាចុះអធិការកិច្ចសាលារៀនតាមកាលកំណត់នៅសាលាបឋមសិក្សាព្រែកស្ទឹង ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល

លោក សុខ វីន តំណាងលោកប្រធានមន្ទីរអប់រំ យុវជន និង កីឡា បានដឹកនាំក្រុមការងារការិយាល័យអធិការកិច្ច និង ការិយាល័យបឋមសិក្សាចុះអធិការកិច្ចសាលារៀនតាមកាលកំណត់នៅសាលាបឋមសិក្សាព្រែកស្ទឹង ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ។គោលបំំណងនៃការធ្វើអធិការកិច្ចនេះស្របទៅតាមគោលការណ៍ណែនាំរបស់ក្រសួងអប់រំយុវជន និង កីឡា ដើម្បីពង្រឹងគុណភាពនៃការបំពេញការងាររបស់នាយកសាលា លោកគ្រូអ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលារៀន ។សូមសញ្ជាក់ថាក្នុងឆ្នាំសិក្សា ២០២៣នេះមន្ទីរអប់រំ យុវជន និងកីឡាខេត្តមានផែនការចុះអធិការកិច្ចតាមសាលារៀនចំនួន ២០សាលា ដើម្បីរកឱ្យឃើញចំណុចខ្វះខាត នានា យកមកប្រជុំឆ្លុះបញ្ចាំងកែលម្អនូវការផ្តល់សេវាកម្មអប់រំគ្រប់រូបភាពឱ្យទទួលបានធនធានមនុស្ស សម្រាប់ចូលរួមអភិវឌ្ឍប្រទេសស្របតាមផែនការនាឆ្នាំ ២០៣០ និង ២០៥០។

អត្ថបទទាក់ទង