ក្រោយពីទទួលបាន ជូនដំណឹងពី ប្រទេសថៃ គេបានរកឃើញ គ្រឿងញៀន អណ្ដែតមកឆ្នេរសមុទ្រ ខេត្តត្រាត ប៉ុន្មានជាង 500 kg ក្រុមត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង ដឹកនាំដោយលោក ផៃធូន ផ្លាមកេសន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះត្រួតពិនិត្យតាមតំបន់ឆ្នេរ និងណែនាំ ដល់ក្រុមទូកនេសាទ ពេលឃើញ គ្រឿងញៀន ឬវត្ថុអ្វី ដែលសង្ស័យ និងសូមរាយការណ៍ មកក្រុមការងារត្រួតពិនិត្យគ្រឿងញៀនខេត្តជាបន្ទាន់។