ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣
អង្គភាពអនុវត្តគម្រោងក្រសួងទេសចរណ៍បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តកោះកុង បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីនីតិវិធីនៃការដាក់ពាក្យស្នើសូមស្តង់ដាសណ្ឋាគារបៃតងខេត្តតំបន់ឆ្នេរ ក្រោមអធិបតីភាព លោក យិន ណាត ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ និងលោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង និងមានការចូលរួមពីម្ចាស់-តំណាង សណ្ឋាគារ បឹងហ្គាឡូ ក្នុងទូទាំងខេត្ត សរុប២០នាក់ នៅសាលាប្រជុំមន្ទីរទេសចរណ៍ខេត្តកោះកុង