កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំនូវកិច្ចប្រជុំមួយស្ដីពី "ការពង្រឹងយន្តការគ្រប់គ្រង ដឹកនាំ និងផ្សព្វផ្សាយទិសដៅដែលត្រូវអនុវត្តបន្ត" ដល់គ្រឹះស្ថានសិក្សាសាធារណៈទូទាំងខេត្តកោះកុង។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី៖
- ពង្រឹងការអនុវត្តការងារតាមជំនាញ និងគ្រឹះស្ថានសិក្សា
- ផ្សព្វផ្សាយផែនការដែលត្រូវអនុវត្តបន្ត និងចំណុចដៅរបស់មន្ទីរ ក្រសួង
- ចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗទាក់ទងការងារគ្រប់គ្រង ដឹកនាំ និងបច្ចេកទេស
ដោយមានការអញ្ចើញចូលរួមពីលោក-លោកស្រី ជាប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងខេមរភូមិន្ទ គណៈនាយក និងបុគ្គលិកមន្ទីរអប់រំទាំងអស់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង។
(ប្រភព៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង)