លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះត្រួតពិនិត្យមន្ទីរពេទ្យខេត្តកោះកុង ដែលបានត្រៀមបន្ទប់ ចំនួន ០៣ និងគ្រែចំនួន ១៥ ដាច់ដោយឡែកសម្រាប់បង្ការអ្នកជម្ងឺប្រភេទថ្មី។ ឆ្លៀតឆ្លៀតក្នុងឱកាស លោកជំទាវ បានឧបត្ថម្ភម៉ាស៊ីនត្រជាក់បន្ថែមចំនួន ០៤ គ្រឿង ដេីម្បីសម្រួលដល់ការស្នាក់នៅ។