លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញថ្លែងស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ជម្រាបជូនអង្គពិធី ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំមានក្តីសោមនស្ស រីករាយឥតឧបមា និងសូមសម្តែងនូវការស្វាគមន៍ និងគារវកិច្ចយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវត្តមាន ដ៏ថ្លៃថ្លា របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានឆ្លៀតឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាល ខេត្តកោះកុង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង នាពេលនេះ។ ជាមួយគ្នានេះផងដែរ នាងខ្ញុំសូមស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ដែលបានចូលរួមក្នុងពិធីបិទសន្និបាត នាថ្ងៃនេះ។ នាងខ្ញុំសូមអនុញ្ញាត គោរពរាយការណ៍ អំពីលទ្ឋផលនៃអង្គសន្និបាត ជូនសម្តេច ពិជ័យសេនា មេត្តាជ្រាបដូចខាងក្រោម ៖
ចំពោះលទ្ឋផល នៃការបែងចែកក្រុមទាំង៣ ខាងលើ បានដឹកនាំ និងសម្របសម្រួល ការពិភាក្សា ដោយប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត បានរកឃើញនូវបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដូចខាងក្រោម ៖
ចំពោះ ក្រុមទី១ បានពិភាក្សាលើប្រធានបទ “ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព” អង្គសន្និបាតបានលើកជាបញ្ហា និងសំណូមពរ មួយចំនួន ៖
ចំពោះ ក្រុមទី២ បានពិភាក្សាលើប្រធានបទ “បញ្ហាទឹក អគ្គិសនី និងសំរាម” អង្គសន្និបាតបានលើកជាបញ្ហា និងសំណូមពរ មួយចំនួន ៖
ចំពោះ ក្រុមទី៣ បានពិភាក្សាលើប្រធានបទ “ការផ្តល់សេវារដ្ឋបាលតាមរយៈច្រកចេញចូលតែមួយ” អង្គសន្និបាតបានលើកជាបញ្ហា និងសំណូមពរ មួយចំនួន ៖
ក្រៅពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗដែលបានលើកឡើងពាក់ព័ន្ឋនឹងប្រធាន បទខាងលើ ក៏នៅមានបញ្ហាមួយចំនួន ដូចជា បញ្ហាដីធ្លី ការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋដែលក្រុមនិស្សិតបានវាស់វែងរួច ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ និងបញ្ហា បទល្មើសធនធានធម្មជាតិក្នុងតំបន់អភិរក្ស៕





















































