/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារជាថ្នាក់ដឹកនាំ នៃអន្តរវិស័យមួយចំនួន ប្រជុំពិភាក្សាអំពីបញ្ហាកង្វះខាត និងតម្រូវការបន្ទាន់នូវឡដុតសម្រាមឆ្លងរោគក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៣​

នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២៣​ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារនៃអន្តរវិស័យ មានថ្នាក់ដឹកនាំ នៃមន្ទីរបរិស្ថានខេត្តកោះកុង មន្ទីរសុខាភិបាលខេត្តកោះកុង មន្ទីរពេទ្យបង្អែកខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យផ្ទាល់ដល់ទីតាំងឡដុតសម្រាមឆ្លងរោគចាស់នៅក្នុងមន្ទីរពេទ្យ និងជួបប្រជុំពិភាក្សាគ្នានៅបន្ទប់ប្រជុំមន្ទីរពេទ្យបង្អែកខេត្តកោះកុង ស្តីអំពីបញ្ហាដែលមន្ទីរពេទ្យបង្អែកខេត្តកោះកុងកំពុងខ្វះខាតឡដុតសម្រាមឆ្លងរោគ ដោយសារឡដែលបាននិងកំពុងប្រើប្រាស់មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ពុគផុយ បាក់បែកទៅហើយ ព្រមទាំងពិភាក្សាស្វែងរកដំណោះស្រាយ និងនីតិវិធីយ៉ាងណាដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងបន្ទាន់នេះ អាចឱ្យមន្ទីរពេទ្យឆាប់មានឡដុតសម្រាមឆ្លងរោគសម្រាប់ប្រើប្រាស់បានសមរម្យ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំកោះស្តេច ចុះធ្វេីបច្ចុប្បន្នភាពចាស់ជរា​ និងជនមានពិការភាព​ ជូនដល់គ្រួសារក្រីក្រ​ដែលមានបណ្ណសមធម៌​ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្ដេច

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/12/2025

    រដ្ឋបាលឃុំភ្ញីមាស បានចូលរួមចែក សំភារ:សិក្សា និងទឹកដោះគោ ជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាពាមកាយ ដែលជាអំណោយរបស់ក្រុមហ៊ុន(NN)

  • រដ្ឋបាលស្រុកថ្មបាំង/
    06/12/2025

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដូនពៅ បានចេញល្បាតក្នុងមូលដ្ឋាន សហការជាមួយលោកមេភូមិ អនុភូមិ និងសមាជិកភូមិកោះ បានចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងចុះបើកវេទិការសាធារណៈគោលនយោបាយភូមិឃុំមានសុវត្ថិភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    06/12/2025

    លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកលោក ខេង គង់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាស្តីពីគោលនយោបាយកញ្ជប់ជាតិអេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ ឆ្នាំ២០២៣-២០២៨

  • មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ/
    06/12/2025

    មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត រៀបចំពិធីប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ»

  • ហេង គីមឆន/
    06/12/2025

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងយុទ្ធនាការ ១៦ថ្ងៃ ប្រយុទ្ធប្រឆាំងអំពើហិង្សាផ្នែកលើយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់សុវត្ថិភាព និងការគោរពសិទ្ធិគ្នានៅកន្លែងការងារ”